khmer eng
  • លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំក្រុមសមាជិកាព្រឹទ្ធសភា
     
    ចែករំលែក ៖

    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំក្រុមសមាជិកាព្រឹទ្ធសភា
    =======
    នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា ក្រុមសមាជិកាព្រឹទ្ធសភាបានរៀបចំកិច្ចប្រជុំ ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨នៃព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សាលើ៖
    ១-ប្រកាសសេចក្តីសម្រេចទទួលស្គាល់ លោកជំទាវ ទេព្វ សំអូន ជាសមាជិកក្រុមសមាជិកាព្រឹទ្ធសភា សម្រាប់នីតិកាលទី៤។
    ២-បូកសរុបរបាយការណ៍សកម្មភាព និងរបាយការណ៍ថវិកាក្រុមសមាជិកាព្រឹទ្ធសភាប្រចាំឆ្នាំ២០២១។
    ៣-ពិនិត្យផែនការសកម្មភាពការងាររបស់ក្រុមសមាជិកាព្រឹទ្ធសភាសម្រាប់ឆ្នាំ២០២២។
    ៤-ពិភាក្សាអំពីត្រៀមរៀបចំពិធីសំណេះសំណាលជាមួយយុវតីសិស្សថ្នាក់ទី១២នៃវិទ្យាល័យកំពង់ធំ ខេត្តកំពង់ធំ។
    ៥-បញ្ហាផ្សេងៗ។
    កិច្ចប្រជុំនេះមានការចូលរួមពីលោកជំទាវជាអនុប្រធាន លេខាធិការ សមាជិកក្រុម និងលោកប្រធាននាយកដ្ឋានភូមិភាគ និងសមូហភាពដែនដី ព្រមទាំងមន្ត្រីលេខាធិការដ្ឋានអមក្រុមសមាជិកា៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៣ ព្រឹទ្ធសភា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំង៣ នៃស្រុកពញាក្រែក
    thumbnail
     
    ឯកឧត្តម ទេព យុទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំតៀមចុះបេសកកម្មរបស់គណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំង៥ នៃស្រុកពញាក្រែក
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុកអង្គស្នួល